You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាចែកចាយសារធាតុញៀនចំនួន០៤នាក់ ជាមួយថ្នាំញៀន១៨កញ្ចប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាចែកចាយសារធាតុញៀនចំនួន០៤នាក់ ជាមួយថ្នាំញៀន១៨កញ្ចប់

ព្រះសីហនុៈ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន០៤នាក់ កំពុងចែកចាយនូវសារធាតុគ្រឿងញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដែលកំពុងចែកចាយគ្រឿងញៀន នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រុម១៧ ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្លាំងបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖
០១. លី ភូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិវៀតណាម
០២. ដុង ឌឹកហុង ភេទប្រុស អាយុ55ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ
០៣. គឹម ឌី ហៅណាំ ភេទប្រុស អាយុ49 ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប
០៤. តាន់ ផេង ភេទប្រុស អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន១៨កញ្ចប់ ដែលមានទម្ងន់ស្មើ ៤.៨ក្រាម
០២.ទូរស័ព្ទដៃចំនួន០៤គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន ១៩៥០០រៀល
០៥.ដែកកេះចំនួន ១៧
០៦. ដប់សំរាប់ជក់ចំនួន ០២
០៧. ទុយោចំនួន ០២
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
t

tt

ttt