You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣៥នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហប្រតិបត្តិការជាមួយកម្លាំងចំរុះ ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំណុចជ្រោយតាមុន្នី ដល់ កន្សែងមុខយក្ស ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានដកហូតលូស្បៃមុង ៣៤ មាត់លូ, លូកងសាច់អួនចំនួន ៦មាត់, របាំងស្បៃមុងចំនួន ១៧ខ្សែ, របាំងស្បៃ ២,០០០ម៉ែត្រ, បង្គោល ១,៦០០ដើម និង លែងត្រីចំរុះ ៧៥ គីឡូក្រាមចូលបឹងទន្លេសាបវិញ ចំណែកវត្ថុតាងខាងលើកាប់បំផ្លាញចោលនៅនឹងកន្លែង ។