ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អញ្ជើញប្រគល់ដីចំនួនពីរឡូត៍ ១០មX២០ម ជូនដល់កូនស្រីរបស់លោក វរសេនីយ៍ទោ ចាន់ រុក្ខា នាយរងសេនាធិការ ទើបតែទទួលមរណៈភាពថ្មីៗនេះ ដែលនាងកំព្រា ស្លាប់ទាំងឪពុក ម្ដាយ គ្មានទីពឹងអាស្រ័យ ហើយនេះជាអំណោដ៏ថ្លៃថ្លារបស់លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង លោកតែងតែគិតគូ យកចិត្តទុកដាក់ពីសុខទុក្ខជួយដល់មន្ត្រីរាជការ និងប្រជាពករដ្ឋដែលខ្វះខាត ពិធីនេះមានការចូលរួមប្រគល់ដោយផ្ទាល់ពីសំណាក់លោកឧត្តសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក សាយ កុសល ភិបាលក្រុងស្ទឹងត្រែង ព្រមទាំង មេបញ្ជាការរង ចៅសង្កាត់ មេភូមិ ផងដែរ។