You are currently viewing ឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ អញ្ជេីញជួបសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថខេត្តស្វាយរៀង

ឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ អញ្ជេីញជួបសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង​៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦​ ខែកញ្ញា​ ឆ្នាំ​២០២០ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងនិវត្តន៍ជន ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន​ ៣៩នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក​ លោកស្រី​មេបញ្ជាការរង​ លោកនាយរងសេនាធិការ​ លោកអនុប្រធានមន្ទីរ​ លោក​ លោកស្រី​នាយការិយាល័យ​ និងលោកមេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក​ទាំង​ ៨ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោក​ឧត្ដមសេនីយ៍​ មេបញ្ជាការ​ បានលើកឡើងថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនរបស់កងរាជអាវុធហត្ថទាំងអស់។
ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការរាជធានី-ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់ទុកនិវត្តន៍ជន (ចូលនិវត្តន៍) ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិ ការពារជាតិ ការពារបូរណភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។
លោកមេបញ្ជាការបានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាចស្មារតីស្រឡាញ់ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អក្នុងបុព្វហេតុការពារជាតិ ធ្វើឲ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាន នៅវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះគឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់​ ២៥គីឡូក្រាម, មី​០១កេស, ត្រីខ ០១យួរ, ទឹកក្រូច​ ០១កេស​ និងថវិកាចំនួន​ ១០០,០០០រៀល​ ផងដែរ៕