You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង គ្រួសារអាវុធហត្ថពលី មរណៈ

ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង គ្រួសារអាវុធហត្ថពលី មរណៈ

កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជួប ណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង គ្រួសារអាវុធហត្ថពលី មរណៈ និង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ ចំពោះនាយ នាយរង កងរាជអាវុធហត្ថទាំងអស់ទោះបីចូលនិវត្តន៍ គ្រួសារអាវុធហត្ថពលី មរណៈក្តី។ ក្នុងឱកាសនោះដែរលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានផ្តល់អំណោយមួយចំនួន រួមមានអង្ករ ២ប៉េ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, មីម៉ាម៉ា ២កេស, ត្រីខ ២យួរ និង ថវិកា ២០០.០០០ រៀល និងនាយ នាយរងអាវុធហត្ថចំណុះទីបញ្ជាការ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល សរុបថវិការទាំងអស់ចំនួន ៩.២៥០.០០០រៀល ។