ភ្នំពេញ៖ វេលាម៉ោង៨និង០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ នាយទាហានជាន់ខ្ពស់ និងប្រកាសតែងតាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង លោក នាយការិយាល័យ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចូលរួមផងដែរ។ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦២១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ត្រាស់បង្គាប់តម្លើងឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី ជូន ១-វរសេនីយ៍ឯក ហ៊ង បូរ៉ា ២-វរសេនីយ៍ឯក យ៉ា ឌីណា និង៣-វរសេនីយ៍ឯក ផាវ ស៊ីផុន។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ លេខ២០៣ ត.ត. ០៧/១៦ ស្តីពីការតែងតាំងមុខងារនាយទាហាន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន វរសេនីយ៍ឯក ឈិត ផល្គុណ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នជាស្នងការរង ស្នងការភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។