កោះកុង៖ ព្រឹកថ្ងៃចន្ទ ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថលើកទី២ ដល់នាយ នាយរងអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ យេនឌ័រ មេបញ្ជាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។