You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ឱវាទ អញ្ជើញដាក់បិណ្យវេណទី៥ នៅវត្តសំសមី!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ឱវាទ អញ្ជើញដាក់បិណ្យវេណទី៥ នៅវត្តសំសមី!

ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តិក្រោមឱវាទ អញ្ជើញដាក់បិណ្យវេណទី៥ ត្រូវវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវត្តសំសមី។ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ បាននាំយកទេយ្យទាន រួមមានអង្ករ ១០០គីឡូក្រាម, មីម៉ាម៉ា ចំនួន ៤ កេះ, ទឹកបរិសុទ្ធចំនួន ៣កេះ, ទឹកក្រូចចំនួន ៣កេះ, ទឹកផ្លែឈើចំនួន ៣កេះ, បច្ច័យសម្រាប់កសាង ចំនួន ៤,៥០០,០០០ រៀល និងប្រគេនព្រះសង្ឃ ចំនួន៥ អង្គ ក្នុង១អង្គបច្ច័យ ៥០០០០ រៀល យាយជី តាជីចំនួន ២០នាក់ក្នុងម្នាក់ៗ ថវិកា ២០០០០ រៀល ប៉ូលិស ការពារសណ្តាប់ធ្នាប់ចំនួន ២ នាក់ថវិកា ១០០.០០០ រៀលផងដែរ។