You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច និងសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច និងសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

កំពង់ឆ្នាំង : ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រជុំការត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារ:កិច្ច និងវឌ្ឍនភាព ការងារ កងរាជអាវុធហត្ថរយ:ពេល ០៩ ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ និងសំណេះសំណាលជាមួយអតីតយុទ្ធជន កងរាជអាវុធហត្ថ ដោយមានអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។ នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសាកសួរសុខទុក្ខ និង ចែកអំណោយដល់អតីតយុទ្ធជន កងរាជអាវុធហត្ថចំនួន ២៧ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករចំនួន ០១ ការ៉ុង សារ៉ុងចំនួន ០១ រួមជាមួយនិងថវិកាចំនួន ៤០.០០០ រៀល (បួនម៉ឺនរៀល ) ផងដែរ។