You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់នាយ នាយរងអាវុធហត្ថ ដែលជួបការលំបាក និងអាវុធហត្ថសោធននិវត្តន៍

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់នាយ នាយរងអាវុធហត្ថ ដែលជួបការលំបាក និងអាវុធហត្ថសោធននិវត្តន៍

ឧត្តរមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់នាយ នាយរងអាវុធហត្ថ ដែលជួបការលំបាក និងអាវុធហត្ថសោធននិវត្តន៍ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភដល់ អាវុធហត្ថជួបការលំបាកចំនួន ២នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៥០គ.ក្រ ថវិកា ៤០ម៉ឺនរៀល និងអាវុធហត្ថសោធននិវត្តន៍ ចំនួន ៦នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៥០គ.ក្រ ថវិកា ២០ម៉ឺនរៀល និងសម្ភារ:ផ្សេងៗមួយចំនួនផងដែរ។