ពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធ៍សត់ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ អាវុធហត្ថសោធននិវត្តន៍ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភដល់ អាវុធហត្ថសោធននិវត្តន៍នូវគ្រឿងឧបភោគបរិភោគ និងថវិការផងដែរ។