You are currently viewing ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍

ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គម បន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី មេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករផ្កាម្លិះ ចំនួន០១បាវ ស្មើនឹង៥០គីឡូក្រាម, មី ចំនួន០១កេះ, ប្រេងឆា ចំនួន០១កេះ, ទឹកក្រូច ចំនួន០៣កេះ, ម៉ាស ចំនួន០២ប្រអប់, ជេលលាបដៃ ចំនួន០៤ដបតូច និងថវិកាចំនួន ២០០,០០០រៀល ផងដែរ៕