You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ ចុះសួរសុខទុក្ខ យោធិននៃកងរាជអាវុធហត្ថនិវត្តន៍ជន

តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ ចុះសួរសុខទុក្ខ យោធិននៃកងរាជអាវុធហត្ថនិវត្តន៍ជន

កែប៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរងនិងជា នាយសេនាធិការ និងលោក វរសេនីយ៍ឯក ព្រាប ឡាច មេបញ្ជាការរងទទួលការងារភស្តុភាតំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមន្រ្តីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថនិវត្តន៍ជន ដែលបានផ្ទេទៅទទួលរបបសន្តិសុខសង្គមនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាចំនួន ០២ នាក់ ដល់គេហដ្ឋានស្ថិតនៅភូមិ ទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។