You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន សំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ជូ សារុន សំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្វែងយល់ពីស្ថានភាពសុខទុក្ខរបស់និវត្តន៍ជននៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ថ្មីៗនេះ ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយនិវត្តន៍ចំនួន ០៩នាក់នៅបញ្ជាការដ្ឋាន កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា បើទោះបីបងៗជាអតីតថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលសោធននិវត្តន៍ក៏ពិតមែន តែសមិទ្ធិផល និងស្នាដៃជាច្រើនបានបន្សល់ទុកសម្រាប់ការដឹកនាំបន្តរបស់អ្នកជំនាន់ក្រោយ ជានិច្ចជាកាលបងៗ បានការពារបូរណៈភាពទឹកដី ប្តូរសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ វីរៈភាពដ៏អង់អាចក្លាហាន និង ថ្លៃថ្លានេះត្រូវបានកក់ត្រាទុកប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបានឡើយ ។
លោកមេបញ្ជាការបានបន្តថា បងៗជាអតីតយុទ្ធមិត្តដ៏គំរូ និងមិនត្រូវបោះបង់គាត់ចោលដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ ពីព្រោះពួកគាត់បានសាងនៅគុណតម្លៃជាច្រើនសម្រាប់បុព្វហេតុជាតិ និងស្ថាប័នកងរាជអាវុធហត្ថ។
ចុងក្រោយ លោកមេបញ្ជាការ ក៏បានពាំនាំនៅការផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនទាំង០៩រូប ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ៕