ព្រះវិហារ៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថ របួស ពិការ និងចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០១៨-២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។ ក្នុងពិធីនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់យោធិនរបួស ពិការ និងចូលសោធននិវត្តន៍ចំនួន០៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល អង្ករ៥០គីឡូក្រាម ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០២កេស មី០២កេស។