You are currently viewing មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ លោក ព្រឹន្ទបាលឯក គុណ វាសនា ជាសមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលរងគ្រោះបាក់ជើងឆ្វេងពេលលេងកីឡា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៥០០,០០០វៀល, ទឹកសុទ្ធ ភេសជ្ជៈ ចំនួន០៤កេស, ផ្លែឈើស្រស់, ទឹកដោះគោឆៅ២យួរ ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕