ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល និង សាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ពិធីនេះមានការអញ្ជើញពីប្រតិភូអមដំណើរ មកពីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងនាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថផងដែរ។