កណ្តាល៖ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ចន្ទ័ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនរួមមាន៖
១. លោក អនុសេនីយ៍ឯក ឈួន វណ្ណធី មេបញ្ជាការរង មូលដ្ឋានស្រុកមុខកំពូល មានជំងឺវះកាត់ភ្នែក ទទួលបានថវិកា ចំនួន ១,៤៦៥,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតនៅក្នុង ស្រុកមុខកំពូល។
២. គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន លោក អនុសេនីយ៍ឯក អ៊ឹម អាន ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកមុខកំពូល ទទួលបានថវិកា ១,៤៨៥,០០០៛ និងសម្ភារៈមួយចំនួន ស្ថិតនៅក្នុងស្រុកមុខកំពូល ។
៣. គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន លោក អនុសេនីយ៍ទោ អ៊ុំ ភារក្ស ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម ទទួលបានថវិកាចំនួន ១,៣១៥,០០០៛ និងសម្ភារៈមួយចំនួន ស្ថិតនៅក្នុងស្រុកល្វាឯម។
៤. គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន លោក អនុសេនីយ៍ទោ ណែត សីហា ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាឭ ទទួលបានថវិកាចំនួន ៩៧,០០០០៛ និងសម្ភារៈមួយចំនួនស្ថិតនៅក្នុងស្រុកពញាឭ។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងបួន បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕