សៀមរាបៈ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរមុខតំណែង នាយការិយាល័យហិរញ្ញវត្ថុ ដោយលោកវរសេនីយ៍ត្រី អ៊ុក សុភ័ណ្ឌ នាយការិយាល័យហិរញ្ញវត្ថុចាស់ ត្រូវផ្ទេរដំណែងទៅជា
នាយរងសេនាធិការខេត្ត ជំនួសដោយលោក ឈឹម ដេវីត ជានាយការិយាល័យហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាស៊ីន ភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម ពីសំណាក់លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យជំនាញដែលពាក់ព័ន្ធ ចូលរួមជាច្រើនរូបផងដែរ។