You are currently viewing វគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថជំនាន់ទី១ និងហ្វឹកហ្វឺនទ័ពជំនាញ ត្រូវបានបញ្ចប់វគ្គជាស្ថាពរ!

វគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថជំនាន់ទី១ និងហ្វឹកហ្វឺនទ័ពជំនាញ ត្រូវបានបញ្ចប់វគ្គជាស្ថាពរ!

ភ្នំពេញ៖ សិក្ខាកាមមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តចំនួន ១០៣ នាក់ បានបញ្ចប់វគ្គវិក្រឹតការបញ្ជាការសេនាធិការ កងរាជអាវុធហត្ថជំនាន់ទី១ និង ហ្វឹកហ្វឺនពលទាហានទ័ពជំនាញ ត្រូវបានបញ្ចប់វគ្គជាស្ថាពរ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រោយពីបានសិក្សាអស់រយៈពេល១២ខែនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេស ឆ្នើមមានចំនួន១១នាក់ ល្អបង្គួរមានចំនួន ៦២នាក់ មធ្យមមានចំនួន៣០នាក់។ ទន្ទឹមនឹងនេះចំពោះវគ្គហ្វឹកហ្វឺនពលទាហានទ័ពជំនាញមានសិក្ខាកាមចំនួន ៦៥នាក់ រៀនរយៈពេល០៣ខែ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធលើផ្ទប្រទេស ដោយមានវត្តមានចូលរួមពីសំណាក់ វរសេនីយ៍ត្រី វាំងសង់ ម៉ារេស្គូ ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកឧត្តមសេនីយ៍ តំណាងនាយដ្ឋានបុគ្គលិកក្រសួងការពារជាតិ តំណាងនាយកដ្ឋានបុគ្គលិកអគ្គបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការដ្ឋានទាំង៧ នាយការិយាល័យ ព្រមទាំងប្រធានវរសេនាតូចអន្តរាគមន៍ចំណុះទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទប្រទេសជាច្រើនរូបទៀត ៕