ប៉ៃលិន៖ ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងឱកាសនេះដែរលោក មេបញ្ជាការ ក៏បានចែកនៅរបស់អនុស្សាវរីយ៍ជូនដល់យោធិនដែលចូលនិវត្តន៍រួមមានអង្ករ ១ការ៉ុង, កាបូប២, ត្រីខ ១យួ, ថវិកាចំនួន ៥០,០០០៛ និងចែកកាបូបជូនដល់នាយ នាយរងក្នុងម្នាក់ៗទទួលបានកាបូបចំនួន ១ផងដែរ។