កោះកុង៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន កងរាជអាវុធហត្ថសោធននិវត្តន៍ចំនួន ៤នាក់ និងបានផ្តល់ថវិកាម្នាក់ៗចំនួន ៤០០,០០០រៀល និង យោធិនរៀបនិងចូលនិវត្តន៍ចំនួន ៥នាក់ក្នុងម្នាក់២០០,០០០រៀល ផងដែរ។