ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញដាក់បិណ្យវេណទី៦ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវត្តឧត្តមវិញ្ញាណរាម ស្ថិតឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងសហការីទាំងអស់ មានសទ្ធាចិត្តជ្រះថ្លា បាននាំយកទ័យទាន រួមមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងបច្ច័យសម្រាប់កសាងក្នុងវត្ត ទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង១២៥$ ប្រគេនដល់ព្រះចៅអធិការវត្ត សម្រាប់ចាត់ចែងតម្រូវចាំបាច់ចំពោះមុខ។