កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានធ្វើយុទ្ធនាការ បិតចំណាំងផ្លាតដល់គោយន្ត គ្រប់ប្រភេទ ដើម្បីចូលរួមការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកជាពិសេស ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាន ជារៀងរាល់ថ្ងៃ ។
លោក សោម ពុទ្ធតារា មេបញ្ជាបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានប្រាប់ថា ភ្នាក់ងារ GRK News ថា ដោយ មើលឃើញការកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតមានជាញឹកញាប់ ទើបកម្លាំងអាវុធហត្ថបានធ្វើយុទ្ធនាការ បិទចំណាំងផ្លាត ដល់គោយន្តគ្រប់ប្រភេទ លើផ្លូវជាតិលេខ ៤៤ ចំណុចភូមិគោក ឃុំសង្កែសាទប ,ភូមិអូរព្រុង ឃុំហោងសំណំ និងចំណុចផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកបន្តថា ដោយ អនុវត្តន៍តាមអនុសាសន៍ របស់ ឯកឧត្តមសៅ សុខា អគ្គមេបញ្ជាការរងនៃកងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុលបង្ហាញ ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមានបំណងអប់រំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីហានិភ័យបង្ករឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ផងនោះ ទើបកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់បាន បើកយុទ្ធនាការចុះបិតចំណាំងផ្លាត ដល់គោយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ជាពិសេស គោយន្តកែឆ្នៃ ជាញឹកញាប់តែងតែជួបនៅគ្រោៈថ្នាក់ចរាចរណ៏។