កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជារង បាននាំថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៣៣៣,៥០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក សំ ចំរើន នាយការិយាល័យការពារគីមីសាស្ត្រ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ។