You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ!

មណ្ឌលគិរី៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថរបួស ពិការ និងសោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជការ កងរាជអាវុធហត្ថខេត្តនិងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។ ក្នុងនោះអង្គភាពបានជូនជាអំណោយដល់និវត្តន៍ជនចំនួន០៤នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ៣០គីឡូក្រាម, មី ០១កេះ, ទឹកក្រូច ០១កេះ, ទឹកបរិសុទ្ធ ០២កេះ, កន្សែង ០២, ម៉ាស់ ១ប្រអប់ និងថវិកាក្នុងម្នាក់ចំនួន ២០០.០០០រៀល ។