You are currently viewing ឧត្តមសេនីយ៍ត្រី​ ញឹម​ សីលា​ អញ្ជេីញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី​ ញឹម​ សីលា​ អញ្ជេីញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ភ្នំពេញ៖​ ព្រឹកថ្ងៃព្រហស្បតិ៍​ ទី១០​ ខែកញ្ញា​ ឆ្នាំ២០២០​ លោក​ ឧត្តមសេនីយ៍ត្រី​ ញឹម​ សីលា ស្នងការ​ ស្នងការដ្ឋានផែនការប្រតិបត្តិការ​ និង​ ហ្វឹកហ្វឺន​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជេីញផ្សព្វផ្សាយសភាពណ៍ថ្មីៗ​ ដល់នាយ​ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន​។ ក្នុងនោះផងដែរ​លោក​ ឧត្តមសេនីយ៍​ បានផ្តាំផ្ញេីដល់នាយ​ នាយរងទាំងចូលរួមគោរពទង់ជាតិ​ បន្តប្រុងប្រយ័ត្ន​ និងការពារ​ និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជានិច្ច​ នៅកន្លែងធ្វេីការដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ​ ១៩​ មិនមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់​ ការិយាល័យត្រូវគ្រប់គ្រងកម្លាំងហាមបាត់មុខគ្មានមូលហេតុ​ មានសាមគ្គីឯកភាពផ្ទៃក្នុង​គោរពតាមឋានានុក្រម​ គោរពតួនាទីភារកិច្ច​ គោរពតាមការចាត់តាំង​អោយបានម៉ឺងម៉ាត់។