ជំរាយ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ហែមវុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនអហភ្នំជំរាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយក នាយករង ក្រុមយោធាចារ្យ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ កងអនុសេនាធំកាពារ ។