ព្រះវិហារៈ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារស្រាវជ្រាវ ក្តាប់ព័ត៌មាន ការងារការពារសន្តិសុខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួម
ពីសំណាក់ លោកមេបញ្ជាការរងខេត្ត នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអហក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀតបានចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។