រតនគិរី៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តសិលាគីរីរុក្ខរាម(ហៅវត្តភ្នំបេង) ស្តិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
នៅក្នុងពិធីកាន់បិណ្ឌតាមប្រពៃណីជាតិខ្មែរដែលមានតាំងពីដូនតាមក លោក ឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ ក្នុងទឹកចិត្តជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា និងជាម្ចាស់វេណទី៨ បានមូលមតិគ្នាជាឯកច្ឆន្ទបានប្រគេននូវបច្ច័យ និងទេយ្យទានគ្រឿងឧបភោគ បរិភោគមួយចំនួនវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំពោះបច្ច័យដែលបានប្រគេនដល់ព្រះសង្ឃសរុបចំនួន៥,០៦០,០០០រៀល