កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានដឹកនាំកិច្ចប្រជុំលើការងារផែនប្រឡងប្រណាំង សម្រាប់វាយតម្លៃលក្ខណៈសម្បត្តិស្នើសុំសរសើរ ប្រចាំឆ្នាំ២០២០ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ ចំពោះការវាយតម្លៃតាមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទៅតាមជំនាញនីមួយៗ និងមានការឯកភាពក្នុងអង្គប្រជុំគ្រប់ជំនាញផងដែរ ។