ជំរាយ៖ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជឣាវុធហត្ថ (ភ្នំជំរាយ) បានដឹកនាំ លោកនាយករង យោធាចារ្យ ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ កងអនុសេនាធំការពារ និងសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងកងរាជឣាវុធហត្ថជំនាន់ទី៤៤ ទាំងឣស់ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រះធាតុ ព្រមទាំងរៀបចំគ្រឿងបច្ច័យ និង ទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តព្រះធាតុផងដែរ ៕ ពិធីកាន់បិណ្ឌនេះធ្វើនៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។