បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងនាយ-នាយរង និងពលអាវុធហត្ថទាំងអស់បានអញ្ជើញកាន់បិណ្ឌវេនទី១០នេះ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការទាំងប្រាំពីរសណ្តាន។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍បានប្រគេនបច្ច័យ ចំនួន ៤២លានរៀល សម្រាប់កសាងវត្តបន្ថែមទៀត និងប្រគេនដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយអង្គចំនួន១០ម៉ឺនរៀល ៕ ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។