បាត់ដំបង៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក អនុសេនីយ៍ ទោ គល់ វាន្នី មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ដែលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មនឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងក្នុងឱកាសនោះ លោកមេបញ្ជាការ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល(មួយលានរៀល) ទុកជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ។