You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

បន្ទាយមានជ័យៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់សន្តិសុខចំនួន ៧៥ នាក់ បានចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗទាំង៩ចំណុច សម្រាប់ការអនុវត្តន៍តួនាទីនិងភារ:កិច្ចរបស់កងរាជអាវុធហត្ថរួមមានៈ
១/ចំពោះកម្លាំងអាវុធហត្ថ ណា ដែលប្រើប្រាស់គ្រឿងញៀន ត្រូវលុបឈ្មោះចោល ពី ជួរកងរាជអាវុធហត្ថ
២/ត្រួតពិនិត្យកម្លាំងអាវុធហត្ថណាដែលអនុវត្តន៍ខុសច្បាប់
៣/ត្រួតពិនិត្យកម្លាំងអាវុធហត្ថណា ដែលបាត់មុខយូរ ត្រូវលុបឈ្មោះចោល ពីជួរកងរាជអាវុធហត្ថ
៤/អនុវត្តច្បាប់តឹងរឹងចំពោះ កម្លាំងអាវុធហត្ថណា ដែលយកតួនាទី ទៅកាងខុសច្បាប់ ឬប្រព្រឹតអំពើពុករលួយ
៥/ធ្វើការអប់រំចំពោះ កម្លាំងអាវុធហត្ថណា ដែលប្រើបណ្ដាញសង្គម facebook មិនត្រឹមត្រូវ ត្រូវតម្រង់ទិស
៦/កាប្រើប្រាស់ស្លាកលេខកងទ័ព ត្រូបង់ពន្ធជូនរដ្ឋ
៧/គ្រប់គ្រងកម្លាំងអាវុធហត្ថដែលដើរហើសេរី ចំពោះការឈប់សម្រាកត្រូវ សុំច្បាប់ជាលាយលក្ខណ៍អក្សរតាមឋានានុក្រម
៨/យើងជាមន្រ្តីអនុវត្តច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍ ៩/ណែនាំកម្លាំងអាវុធហត្ថគ្រប់រូបមិនត្រូវឆ្លើយឆ្លងព័ត៍មាន ក្រៅពីអ្នកនាំពាក្យរបស់មេបញ្ជាការ។
ឯកឧត្តម មេបញ្ជាការខេត្ត បានដាក់វិធានការដល់អាវុធហត្ថគ្រប់ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៏ដូចនៅទីបញ្ជាការខេត្តទាំងមូល ត្រូវគ្រប់គ្រងកម្លាំងអោយបានម៉ឺងម៉ាត់ ហើយត្រូវផ្សព្វផ្សាយបន្តនូវខ្លឹមសារទាំង ៩ចំណុចខាងលើដល់កម្លាំងក្រោមឱវាទផងដែរ ។
q1

q2

q3

q4

q5

q6