You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរស្មីសាមគ្គីរតនារាម

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរស្មីសាមគ្គីរតនារាម

រតនគិរី៖ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរស្មីសាមគ្គីរតនារាម (ហៅវត្តថ្មី) ស្តិតក្នុងភូមិអូរមាទ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍ បានប្រគេននូវបច្ច័យ និងទេយ្យទានគ្រឿងឧបភោគ បរិភោគមួយចំនួនវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា បច្ច័យសរុបចំនួន(៨,០៥៥,០០០រៀល) ។