You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល ជាមួយគ្រួសារសព លោក វរសេនីយ៍ទោ ចាន់ រុក្ខា

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល ជាមួយគ្រួសារសព លោក វរសេនីយ៍ទោ ចាន់ រុក្ខា

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យហិរញ្ញវត្ថុនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ លោកស្រី  ឆេន សារុំ ជាប្រពន្ធ លោក វរសេនីយ៍ទោ ចាន់ រុក្ខា (អតីត)នាយការិយាល័យហិរញ្ញវត្ថុកងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងឱកាសសំណេះសំណាលនោះផងដែរ លោក ឧត្តមសេនីយ៍ទោ បានប្រគល់ថវិកាចំនួន ៤,៥០០,០០០រៀល ផងដែរ ដែលបានមកពីការចូលរួមពីនាយ នាយរង និងពលអាវុធហត្ថចំណុះការិយាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។