ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ច ទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញកាន់បិណ្ឌចំនួន ៦វត្ត ស្ថិននៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង និងបានប្រគេនទេយ្យទានក្នុង ១វត្តមាន: ថវិកា ៥០០,០០០រៀល, អង្ករ ៥០គីឡូក្រាម, មី ១កេះ, ទឹកក្រូច ១កេះ, ទឹកផ្លែឈើ ១កេះ, ត្រីខកំប៉ុង ២យួរ, ទឹកដោះគោ ១កេះ, ស្ករស ៨គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២កេះ, តែ ២កញ្ចប់ធំ, ផ្លែឈើស្រស់ ៣កញ្ចប់ និងប្រេងឆា ២ដប។
ក្រោយពីបញ្ចប់កម្មវិធីបុណ្យ ឯកឧត្តម បានចុះត្រួត្យពិនិត្យការដ្ឋានសាងសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងឃុំដូងផងដែរ។