You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាអាវុធហត្ថខេត្តព្រៃវែង និង បានការសម្របសម្រួលនីតិវិធីពីព្រៈរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅ ម៉ោង១៥ និង ៣០នាទី ថ្ងៃដដែលកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌បាន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ B០៥ ផ្ទះសំណាក់មង្គលថ្មី ស្ថិតក្នុងភូមិ០១ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣ និងបន្តស្រាវជ្រាវឃាត់ខ្លួនបាន ០២នាក់បន្ថែមទៀត ព្រមទាំងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងតាមនីតិវិធី ។