You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារ ០៩ និងផែនការការពារសន្តិសុខ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារ ០៩ និងផែនការការពារសន្តិសុខ

កណ្តាល៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារ និងផ្សព្វផ្សាយផែនការ មួយចំនួនចំពោះមុខរួមមាន៖ ការងារប្រឡងប្រណាំង និងឆ្លងសុំលិខិតសរសើរជូន នាយ នាយរងដែលមានស្នាដៃ ផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់អញ្ជើញទៅវត្តវាំងចាស់ ត្រួតពិនិត្យការអនុវត្ត ផែនការការពារ លទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងអនុវត្តទិសដៅផែនការបន្ត រួមនឹងការងារផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០៕