តាកែវ៖ នៅវេលាម៉ោង ១៥ និង ១០នាទីរថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។