You are currently viewing ស្ត្រីមានផ្ទៃពោះជិតសម្រាលកូនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយដឹកជញ្ជូនទៅមណ្ឌលសុខភាព

ស្ត្រីមានផ្ទៃពោះជិតសម្រាលកូនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយដឹកជញ្ជូនទៅមណ្ឌលសុខភាព

រតនគិរី៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះចំនួន០១នាក់ មានទីលំនៅស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្ត្រីរូបនេះមានឈ្មោះ សេវ ផ្នែក ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចារ៉ាយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុក បញ្ជូនទៅកាន់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។