You are currently viewing កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ០១ខ្នង ជូនទៅពលអាវុធហត្ថក្រីក្រ

កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ០១ខ្នង ជូនទៅពលអាវុធហត្ថក្រីក្រ

បន្ទាមានជ័យៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំមេបញ្ជាការរាជធានី-ខេត្ត ត្រូវចូលរួមជួយដោះស្រាយរាល់ទុក្ខលំបាករបស់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ ដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ។
ក្នុងនោះដែរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកមេបញ្ជាការរង រួមជាមួយសហការីអាវុធហត្ថ បានចុះទៅជួបសំណេះសំណាលនិងប្រគល់ផ្ទះ ០១ខ្នង ទំហំ ៥ម×៧ម ធ្វើអំពីថ្មប្រក់ស័ង្កសី ផ្ទះបាយ ១ខ្នង បង្គន់អនាម័យ១ និង កង់ចំនួន ៣គ្រឿង ជូនលោក នាយចំណង់ គង់ សុវណ្ណ នាយអាវុធហត្ថស្រុកព្រះនេត្រព្រះ ។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់លោកនាយចំណង់ គង់ សុវណ្ណ នាយអាវុធហត្ថស្រុកព្រះនេត្រព្រះ ដែលមានកូនក្នុងបន្ទុកចំនួន ៤នាក់ និងមានជីវភាពខ្វះខាត ឯកឧត្តម បានពិភាក្សាជាមួយមេបញ្ជាការរងទាំងអស់ ហើយបានឯកភាពគ្នាសាងសង់លំនៅដ្ឋាន និងប្រគល់ជូនជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម មេបញ្ជាការ លោកមេបញ្ជាការរង មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយអាវុធហត្ថ ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា និងបន្តជួយដល់សមាជិកអាវុធហត្ថ ដែលជួបការលំបាកជាបន្តបន្ទាប់ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ និងជាវប្បធម៌ចែករំលែក ដែលប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ និងចុះជួយរំលែកទុក្ខដល់ប្រជាពលរដ្ឋដែលជួបការលំបាក ។
uu

uuu

uuuu

uuuuuuu