ស្ទឹងត្រែង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តស្រះកែវមុន្នីវណ្ណ (ហៅវត្តលើ) ខេត្តស្ទឹងត្រែង។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ បាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគរួមមានអង្ករ ០១ បេ, ទឹកត្រី ០១យួ, ទឹកស៊ីអ៊ីវ ០១យួ, ភេសជ្ជៈ ០១កេះ, ទឹកដោះគោឆៅ ០១យួ, ទឹកបរិសុទ្ធ ២០យួ, ត្រីខ ០១យួ, មី ០២ កេះធំ ០៣កេះតូច, សាដក់ ០១ និង បច្ច័យប្រគេនព្រះសង្ឃសរុបចំនួន ២,១២០,០០០៛ (ពីលានមួយសែន ពីរ ម៉ឺនរៀល )។