ព្រះសីហនុ៖ គិតត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះជួយសង្រ្គោះប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ទៅរកទីទួលមានសុវត្ថិភាព មានចំនួន០២ភូមិគឺភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម និងភូមិចុងអូរ ឃុំសំរ៉រុង ស្រុកព្រៃនប់ ប្រជាជនដែលរងផលប៉ះពាល់ចំនួន ២១គ្រួសារ ស្មើនឹង ៨១នាក់ ក្នុងនោះស្រី ចំនួន ៤២នាក់ ក្មេងចំនួន២៥នាក់។