You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

បាត់ដំបង៖ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ស៊ីវ សុផល មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក រុក្ខគីរី ដោយមានជំងឺរលាកសួត លើសជាតិស្ករ និងលើសជាតិអាស៊ីត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគទី៥(ពោធិ៍ពី)ស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងឱកាសនោះលោកមេបញ្ជាការ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល(មួយលានរៀល) ទុកជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ។