You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ!

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទចំនួនពីររូប គឺលោកវរសេនីយ៍ត្រីវ៉ែន សេរីវុឌ្ឍ និងលោក វរសេនីយ៍ត្រី ញាន សាមីឌី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន កាលពីថ្ងៃនៅ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងដំណើរចុះសួរសុខទុក្ខ លោក ឧត្តមសេនីយទោ
នាយកវិទ្យាស្ថានក៏បានពាំនាំនូវសារសាកសួរសុខទុក្ខរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោ នាយកវិទ្យាស្ថានក៏បាននាំ
នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ។