រតនគិរី៖ ថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំដឹកនាំដោយ លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំបានចុះជួយសង្គ្រោះស្ត្រីខ្សល់គចំនួន០១នាក់ ពីចំណុចសាលាឃុំ ត្រពាំងក្រហមត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកកាន់មណ្ឌលសុខភាពស្រុកកូនមុំ ស្ត្រីរូបនេះមានឈ្មោះ ប៉ែនមធី ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។