ភ្នំពេញៈ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកកការងារ ព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការបំពេញតួនាទីភារកិច្ច របស់មន្ត្រីកងរាជអាវុធហត្ថស្នងការបច្ចេកទេសសន្តិសុខ និងស្នងការយុត្តិធម៌ ព្រមទាំងផ្សព្វផ្សាយ ពីបទបញ្ជា ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អញ្ជើញចូលរួមក្នុងពិធីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ ស្នងការដ្ឋានទាំងពីរ ស្នងការរង នាយ-នាយរង ការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានទាំងពីរ។
