You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកនាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ (Anthony MAGUIRE) នគរបាលសហព័ន្ធអូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង ពង្រឹងសហប្រតិបត្តិការកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី ៕